ដើម្បីជម្រះស្នាមប្រឡាក់ដោយមានប្រសិទ្ធិភាព គប្បីត្រូវដឹងពីប្រភេទនៃស្នាមប្រឡាក់ដែលលោកអ្នកត្រូវជម្រះ និងជ្រើសរើសរបៀបជម្រះឲ្យបានសមស្រប ។ ស្នាមប្រឡាក់មានច្រើនប្រភេទ ដូច្នេះដើម្បីជម្រះស្នាមប្រឡាក់អោយមានប្រសិទ្ធិភាព សូមតាមដានគន្លឹះខាងក្រោម៖
ជំហ៊ានទី ១៖ យកស្នាមប្រឡាក់ខ្លាំងចេញ
អាចប្រើក្រដាសជូតដៃដែលក្រាស់ ឬច្រាស់ក្នុងការជម្រុះយកស្នាមប្រឡាក់ចេញពីក្រណាត់ឲ្យបានច្រើនតាមការដែលអាចធ្វើទៅបាន ជាពិសេសស្នាមប្រឡាក់ដែលស្ងួតហើយ ព្រោះធ្វើរបៀបនេះបានប្រសិទ្ធិភាពខ្ពស់ ។
ជំហ៊ានទី ២៖ ជម្រះកន្លែងប្រឡាក់
មុនពេលចាប់ផ្តើមជម្រះ អ្នកត្រូវស្គាល់ពីប្រភេទនៃស្នាមប្រឡាក់ឲ្យច្បាស់ជាមុនសិន ពីព្រោះវាត្រូវការនីតិវិធីជម្រះផ្សេងៗគ្នា ។
ស្នាមប្រឡាក់ ប្រភេទអង់ស៊ីម (ឧ. ឈាម)៖ ចាក់សាប៊ូទឹកទៅលើចំណុចដែលប្រឡាក់ រួចញី ឬយកច្រាស់ដុសធ្មេញទៅរុសនៅត្រង់ចំណុចដែលប្រឡាក់។
ស្នាមប្រឡាក់ប្រភេទខ្លាញ់ ៖ ដាក់ត្រាំក្នុងទឹកសាប៊ូដែលមានសីតុណ្ហភាពឧណ្ណៗ ឬយកទឹកលាងចានមកសំអាត ។
ស្នាមប្រឡាក់ក្អែល ធូលីដី៖ ត្រាំក្នុងទឹកសាប៊ូ រួចលាងសម្អាតដោយសាប៊ូ ។
ជំហ៊ានទី ៣៖ បន្ថែមសាប៊ូ និងចាប់ផ្តើមបោក
វាល់បរិមាណសាប៊ូឲ្យបានត្រឹមត្រូវទៅតាមការណែនាំ និងស្លាកសញ្ញាថែទាំដែលមានទៅតាមប្រភេទក្រណាត់ និងកំណត់សីតុណ្ហភាពទឹក (ត្រជាក់ ឬឧណ្ណៗ) ដើម្បីធ្វើការបោកគក់ ។ ចូរអនុវត្តតាមការណែនាំនេះ នោះអ្នកនឹងបានជម្រះស្នាមប្រឡាក់យ៉ាងមានប្រសិទ្ធិភាព ។ ជាថ្មីម្តងទៀត សូមកុំភ្លេចពិនិត្យមើលនិមិត្តសញ្ញាថែទាំក្រណាត់ ដើម្បីទទួលបានការណែនាំជាក់លាក់ណាមួយក្នុងការបោកគក់ ។
Σχόλια