top of page
Search

របៀបបោកគក់ដែលត្រឹមត្រូវ

Updated: Nov 19, 2023



ជំហ៊ានទី ១៖ ស្គាល់ពីនិមិត្តសញ្ញាក្នុងការបោកគក់

សូមអាននិមិត្តសញ្ញានៅលើខោអាវ ដែលណែនាំពីរបៀបបោកគក់ ហាល និងអ៊ុត ។


ជំហ៊ានទី ២៖ បែងចែកក្រណាត់មុនពេលបោកគក់

បន្ទាប់ពីកំណត់បានអំពីព័ត៌មានបោកគក់សម្រាប់ប្រភេទក្រណាត់នីមួយៗរួចហើយ ជំហ៊ានបន្ទាប់គឺបែងចែកទៅតាមប្រភេទក្រណាត់ ដូចខាងក្រោម៖

កម្រិតពណ៌ក្រណាត់

ក្រណាត់ដែលពណ៌ក្រាស់តែងចេញពណ៌ពេលបោក ដូច្នេះដើម្បីកុំឲ្យប៉ះពាល់សាច់ក្រណាត់ផ្សេង គួរកុំបោក ក្រណាត់ពណ៌ស្រាលជាមួយ ក្រណាត់ដិតខ្លាំង ។

កម្រាស់សាច់ក្រណាត់

កុំបោកក្រណាត់ក្រាលលាយឡំជាមួយក្រណាត់ស្តើង ដើម្បីកុំអោយទក់សាច់ក្រណាត់ ។

ប្រភេទសាច់ក្រណាត់

សូមបោកសាច់ក្រណាត់ដែលធន់ ស្វិត ដាច់ដោយឡែក ជៀសវាងទក់សាច់ក្រណាត់ ។ គប្បីបោកអាវក្នុង ខោក្នុងដាច់ដោយឡែក ពីខោអាវដែលមានទំពក់ រូត និងឡេវ ។

កម្រិតប្រឡាក់

គួរបោកក្រណាត់ដែលប្រឡាក់ខ្លាំងដាច់ដោយឡែក ពីព្រោះវាត្រូវការកម្រិតជំរះខ្លាំង ។


ជំហ៊ានទី៣៖ ស្វែងយល់ពីរបៀបជំរះស្នាមប្រឡាក់ខ្លាំងមុនពេលបោក

គប្បីជម្រះចំណុចដែលប្រឡាក់ខ្លាំងមុនពេលដាក់បោកក្នុងម៉ាស៊ីន ពីព្រោះវាងាយស្រួលក្នុងការជម្រះបានល្អ និងបានលឿន ។


ជំហ៊ានទី ៤៖ កំណត់បរិមាណសាប៊ូដែលត្រូវប្រើ

ប្រើប្រាស់កម្រិតសាប៊ូបានត្រឹមត្រូវគឺជារឿងសំខាន់ កម្រិតសាប៊ូដែលត្រឹមត្រូវគឺអាស្រ័យទៅតាមបរិមាណក្រណាត់ កម្រិតប្រឡាក់ និងកម្រិតរឹងរបស់ទឹក និងគុណភាពសាប៊ូ ។


ជំហ៊ានទី ៥៖ ត្រួតពិនិត្យឡើងវិញ

ពិនិត្យម្តងទៀតមុនពេលបោក ដើម្បីពិនិត្យមើលថាតើយើងពិតជាបានគ្រប់ជ្រុងជ្រោយទៅលើប្រភេទក្រណាត់ កម្រិតស្នាមប្រឡាក់ ឆែកក្នុងហោប៉ៅ ប៊ិច ឬសម្ភារអេឡិចត្រូនិកផ្សេង និងប្រាកដថាបានបិតរ៊ូត និងទំពក់ ដើម្បីកុំឲ្យទាក់ទៅនឹងក្រណាត់ផ្សេងទៀត ។


ជំហ៊ានទី ៦៖ យល់ដឹងពីបរិមាណដែលម៉ាស៊ីនអាចបោកបាន

ព្យាយាមដាក់ឲ្យត្រូវតាមកម្រិតម៉ាស៊ីនដែលអាចទទួលបាកបាន (ចំណេញពេល និងថាមពលភ្លើង) ។


ជំហ៊ានទី ៧៖ ជ្រើសរើសរយៈពេលបោកគក់

ជ្រើសរើសកម្រិតបោកគក់ទៅតាមប្រភេទសាច់ក្រណាត់ និងការណែនាំ ដែលមាននៅលើខោអាវ។


21 views0 comments

Comments


bottom of page